|
|
ក្រុមជម្រើសជាតិថៃកំពុងស្ថិតលើវិថីដំណើរឆ្ពោះទៅកាន់ស្វែងរកមេដាយមាសចំនួន៤គ្រឿងក្នុងប្រភេទកីឡាករបាល់ទាត់និងហ្វូសាលក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣១នៅប្រទេសវៀតណាម។
កីឡាករ-កីឡាការិនីបាល់ទាត់និងហ្វូតសាលរបស់ថៃម្នាក់ៗនឹងទទួលបានប្រាក់រង្វាន់ជាមធ្យម៣សែនបាត (៨ ៦៦០ដុល្លារ) ប្រសិនបើពួកគេដណ្ដើមបានមេដាយមាសនៅស៊ីហ្គេម។ សរុបកីឡាករនិងកីឡាការិនីបាល់ទាត់និងហ្វូតសាលរបស់ថៃដែលចូលរួមព្រឹត្តិការណ៍ខាងលើមាន៧២នាក់ បើយោងតាមក្រសួងទេសចរណ៍និងកីឡាកររបស់ថៃបានប្រកាសកាលពីពេលថ្មីៗនេះ ។
ដូច្នេះបើបាល់ទាត់និងហ្វូតសាលទាំងផ្នែកបុរសនិងស្ត្រីរបស់ថៃទទួលបានមេដាយមាសក្រសួងទេសចរណ៍និងកីឡានឹងចាយប្រាក់រង្វាន់ដល់ទៅ២១,៦លានបាត (៦២៣ ០០០ដុល្លារ)។
ប្រភព៖ Zing
PREMIER LEAGUE ASTON VILLA VS NEWCASTLE ...
PREMIER LEAGUE EVERTON VS MANCHESTER CITY ...
BUNDESLIGA FC HEIDENHEIM VS BAYERN MUNICH ...
គ្រប់គ្នាសុទ្ធតែបានដឹងពីសារៈសំខាន់នៃការប្រកួតនេះ ព្រោះក្រុមដែលឈ្នះការប្រកួតនេះនឹងបន្តក្នុងការប្រកួតប្រជែងដណ្តើមពាន។ យើងនឹងខំប្រឹងឲ្យអស់ពីលទ្ធភាព និងប្រើប្រាស់កម្លាំងឲ្យអស់ដើម្បីលេងទល់វិសាខា និងធ្វើយ៉ាងណាដើម្បី 3ពិន្ទុ។...